ប្រធានាធិបតីបារាំងថ្លែងថា យើងមិនអាចបំភ្លេចឧបទ្ទវហេតុនេះបានឡេីយ បេីទោះបីជាខណៈនេះ យើងកំពុងតែជួបវិបត្តិនៃវីរុស Corona
5 ឆ្នាំ មុន
ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃពុធនេះ បានបង្ហោះសេចក្តីថ្លែងការណ៍ជាវីដេអូនៅលើបណ្តាញ Twitter របស់លោក ដើម្បីរំលឹកខួបលើកទី ១ នៃអគ្គីភ័យដែលបានឆាបឆេះវិហារ Notre Dame នៅ Paris កាលពីឆ្នាំ ២០១៩។នេះបើយោងតាមប្រភពពី Associated Press។
លោកប្រធានាធិបតីរូបនេះ បាននិយាយថា យើងមិនអាចបំភ្លេចឧបទ្ទវហេតុនេះបានឡេីយ បេីទោះបីជាពេលនេះ យើងកំពុងតែជួបប្រទះនូវវិបត្តិដ៏គួរឱ្យភ័យខ្លាចនៃវីរុស Corona នេះក៏ដោយ។ សូមបញ្ជាក់ថា វិហារ Notre Dame បានឆេះ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ដែលធ្វើឲ្យប្រជាជនបារាំងមានការសោកស្តាយជាងខ្លាំង៕ដោយ PP