JAKARTA៖ ក្រសួងដឹកជញ្ជូនប្រទេសឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានរកឃើញឧបករណ៍ថតសំលេងកាប៊ីនយន្ដហោះ (CVR) នៃយន្ដហោះ Sriwijaya ដែលបានធ្លាក់ចូលសមុទ្រជ្វាភ្លាមៗបន្ទាប់ពីបានចាប់ផ្តើមឡើងកាលពីថ្ងៃទី ៩ ខែមករា ដោយបានសម្លាប់មនុស្សទាំងអស់ ៦២ នាក់នៅលើយន្ដហោះ។

សន្និសីទសារព័ត៌មានដើម្បីពិភាក្សាពីការរកឃើញនឹងត្រូវធ្វើឡើងនៅម៉ោង ១១:០០ ម៉ោងក្នុងស្រុក (0៤:០០ GMT) នេះបើតាមការឲ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយពីក្រសួងដែលត្រូវបានបញ្ជូនទៅអ្នកយកព័ត៌មាន។


អ្នកនាំពាក្យកងទ័ពជើងទឹក La Ode Muhamad Holib បានប្រាប់សារព័ត៌មានរ៉យទ័រថា CVR ត្រូវបានរកឃើញកាលពីថ្ងៃពុធ។ អ្នកនាំពាក្យក្រសួងបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើវាស្ថិតក្នុងស្ថានភាពល្អឬអត់ទេ។

អ្នកមុជទឹកបានរកឃើញប្រអប់ និងភ្លើងសញ្ញាបង្ហាញរបស់ CVR ពី Boeing Co ៧៣៧-៥០០ អាយុកាល ២៦ ឆ្នាំនេះ នៅក្នុងការធ្លាក់ ប៉ុន្តែគេបានចំណាយពេលជិត ៣ ខែ ដើម្បីស្វែងរកអង្គចងចាំដែលធ្លាក់ចូលទៅក្នុងទឹកនេះ ប៉ុន្តែវាស្ថិតនៅក្នុងជម្រៅភក់ដែលពេលខ្លះទាញចរន្តដ៏ខ្លាំង។


គួររំលឹកថា របាយការណ៍បឋមរបស់ក្រុមអ្នកស៊ើបអង្កេតក្នុងការធ្លាក់យន្តហោះ Sriwijaya បាននិយាយថា យន្ដហោះនេះមានអតុល្យភាពនៅក្នុងការរុញច្រានម៉ាស៊ីនដែលនៅទីបំផុតបាននាំយន្តហោះទៅជារមៀលយ៉ាងខ្លាំង ហើយចុងក្រោយក៏ធ្លាក់ចូលទៅក្នុងសមុទ្រ។

របាយការណ៍នោះរាប់បញ្ចូលទាំងព័ត៌មានពី “ប្រអប់ខ្មៅ” ផ្សេងទៀតរបស់ម៉ាស៊ីនថតទិន្នន័យហោះហើរដែលត្រូវបានរកឃើញភ្លាមៗបន្ទាប់ពីការធ្លាក់យន្តហោះ។ យ៉ាងណាម៉ិញ CVR អាចជួយអ្នកស៊ើបអង្កេតឱ្យយល់ពីសកម្មភាពរបស់អ្នកបើកយន្តហោះបន្ថែមពីនេះទៀត។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ