(បរទេស)៖អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃអង្គារថា ទិន្នន័យត្រូវបានរារាំងពីក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោកដែលបានធ្វើដំណើរទៅប្រទេសចិនដើម្បីស្រាវជ្រាវពីប្រភពដើមនៃការឆ្លងវីរុសកូវីត១៩។ លោកបានធ្វើអត្ថាធិប្បាយទៅកាន់សមាជិកនៃទីភ្នាក់ងារនេះក្នុងនាមជាក្រុមដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលបានចំណាយពេល ៤ សប្តាហ៍នៅក្នុងនិងជុំវិញទីក្រុងវូហានប្រទេសចិន នៅក្នុងខែមករា និងកុម្ភៈ ក្នុងបំណងដើម្បីចេញរបាយការណ៍ចុងក្រោយរបស់ខ្លួនជូនដល់សាធារណជន។ផ្ទុយមកវិញ ប្រទេសចិនបានបដិសេធមិនផ្តល់ទិន្នន័យសំណៅដើមដែលខ្លួនបាននិយាយថានឹងអោយលើករណីជំងឺកូវីត១៩ មុនដំបូងដល់ក្រុមអ្នកស៊ើបអង្កេតម្នាក់ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។ វាអាចធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដឹងពីកត្តាចំបងដែលបណ្តាលអោយមានការផ្ទុះនៃជំងឺរាតត្បាតជាសកលមួយនេះកើតឡើង។លោក Tedros បាននិយាយទៀតថា “នៅក្នុងការពិភាក្សារបស់ខ្ញុំជាមួយក្រុមអ្នកស៊ើបអង្កេត ពួកគេបានបង្ហាញពីការលំបាកដែលពួកគេបានជួបប្រទះក្នុងការទទួលបានទិន្នន័យដើមក្នុងការប្រើប្រាស់” ។ “ខ្ញុំរំពឹងថាការសិក្សារួមគ្នានាពេលអនាគតនឹងរួមបញ្ចូលការចែករំលែកទិន្នន័យឱ្យបានទាន់ពេលវេលា និងទូលំទូលាយជាងមុន” ។ដូចនេះ ការសន្និដ្ឋានពីប្រភពដើមនៃវីរុសនៅតែមិនទាន់មានភាពពេញលេញនៅឡើយ មានន័យថា ភាពតានតឹងអំពីមូលហេតុពិតប្រាកដ ដែលកើតមានការរីករាលដាលនៃជំងឺកូវីត១៩ នេះ នៅតែមិនទាន់អាចស្រាយចំងល់បាន។ ម្យ៉ាងវិញទៀត ចំណោទសួរថាតើចិនពិតជាបានជួយជ្រំជ្រែង ឬបាននឹងកំពុងតែរារាំងដល់កិច្ចខិតខំប្រឹងប្រែងមួយនេះដូចដែលសហរដ្ឋអាមេរិកបានចោទប្រកាន់មែន ដោយនៅតែបន្តការលាក់បាំង?ស្របពេលជាមួយគ្នានេះ ទោះបីជាក្រុមនេះបានសន្និដ្ឋានពីការលេចធ្លាយចេញមកពីមន្ទីរពិសោធន៍នៅតំបន់វ៉ូហានក៏ដោយ ក៏វាជាសម្មតិកម្មតិចតួចបំផុតសម្រាប់ការសន្និដ្ឋានពីមូលហេតុ។ បញ្ហានេះតម្រូវឱ្យមានការស៊ើបអង្កេតបន្ថែមទៀតដែលអាចមានសក្តានុពលជាមួយនឹងបេសកកម្មបន្ថែមត្រឡប់ទៅប្រទេសចិន។លោក Tedros បានបន្ត “ខ្ញុំមិនជឿថាការវាយតម្លៃនេះមានលក្ខណៈទូលំទូលាយទេ។ ទិន្នន័យនិងការសិក្សាបន្ថែមទៀតនឹងត្រូវការជាចាំបាច់ដើម្បីឈានដល់ការសន្និដ្ឋានដ៏ច្បាស់លាស់និងត្រឹមត្រូវ”។ប្រធានក្រុមអង្គការសុខភាពពិភពលោកលោក Peter Ben Embarek បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយផ្សេងទៀតកាលពីថ្ងៃអង្គារថា ករណីការរីករាលដាលនៃជំងឺនេះទៅក្រៅប្រទេសលឿនជាងឯកសារកន្លងមក។ ក្រុមអ្នកស៊ើបអង្កេតមានអារម្មណ៍ថាមានសម្ពាធខាងផ្នែកនយោបាយ រួមទាំងពីខាងក្រៅប្រទេសចិន ប៉ុន្តែលោកមិនដែលត្រូវបានគេបង្ខំឱ្យដកអ្វីចេញពីរបាយការណ៍ចុងក្រោយឡើយ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ