ក្រសួងឧស្សាហកម្ម ណែនាំដល់សាធារណជន មេត្តាយកចិត្តទុកដាក់ពិនិត្យមុន នឹងទិញទឹកអាល់កុល ឬផលិតផលលាងសម្អាតដៃ
ស្ថិតនៅក្នុងស្ថានភាពដែលប្រទេសជាតិទន្ទ្រានពីមេរោគដ៏កាចសាហាវកូវីដ-១៩ ការប្រើប្រាស់ផលិតផលទឹកអាល់កុល ផលិតផលលាងសម្អាតដៃ គឺជាវិធានការមួយក្នុងចំណោមវិធានការដ៏ចាំបាច់មួយចំនួន ។តាមការអង្កេត និងពិនិត្យនៅលើទីផ្សារបច្ចុប្បន្ន ឃើញថា មានការផ្សព្វផ្សាយលក់ និងកំពុងចរាចរលក់ ផលិតផលអាល់កុល ក៏ដូចផលិតផលលាងសម្អាតដៃ និងផលិតផលផ្សេងទៀត សម្រាប់ការពារ និង ទប់ស្កាត់ នូវការឆ្លងមេរោគកូវីដ-១៩ដោយពុំមានការត្រួតពិនិត្យ គុណភាព និងគ្មានការ ចុះបញ្ជីផលិត ផល ច្បាស់លាស់ទៀតផង។ម្យ៉ាងវិញទៀត នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានធ្វើតេ ស្ត លើផលិតផលមួយចំនួន (ពុំមានបញ្ជាក់លក្ខណៈគុណភាព និងការចុះបញ្ជីផលិតផល ត្រឹមត្រូវ) ដែលកំពុង ចរាចរនៅលើទីផ្សារនោះ ជាលទ្ធផលបង្ហាញឱ្យឃើញថា ផលិតផលទឹកអាល់កុល ក៏ដូច ជាផលិតផលលាងដៃមួយចំនួន មានបរិមាណអេតាណុល (អាល់កុល)ក្នុងកម្រិតមួយ ដែលមិនអាច សម្លាប់មេរោគបានឡើយ ហើយផលិតផលមួយចំនួនទៀត មានបរិមាណមេតាណុល ក្នុងកម្រិតមួយដែ លអាច បង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពទៀតផង។
ដើម្បីចៀសវាងនូវការបង់ខាតថវិកា និងផលប៉ះពាល់ដល់សុខភាព ក៏ដូចជាសុវត្ថិភាពរបស់បងប្អូន ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់គ្រប់ប្រភេទ ជាពិសេសដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាត ត្បាត នៃជំងឺដ៏កាចសាហាវ កូវីដ១៩ ដែលកំពុងរីករាលដាល កម្ពុជា ក្រសួងឧស្សាហកម្ម សូមធ្វើ ការណែ នាំដល់ពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្ត ទុកដាក់ និងពិនិត្យ ឱ្យបានត្រឹមត្រូវមុនពេលធ្វើ ការទិញ នូវផលិតផល ដូចបានជម្រាបជូនខា ងលើយកទៅប្រើប្រាស់៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ