(មានវីដេអូ) ម៉េចទៅចឹងវិញ! ស្រីៗឃើញហើយហួសចិត្តយ៉ាងណា បាត់ទាំងអាខាងលើបាត់ទាំងអាខាងក្រោម ស្រាប់តែរកឃើញគរដូចភ្នំ
4 ឆ្នាំ មុន
ស្រីៗនាំគ្នាហួសចិត្តយ៉ាងខ្លាំងក្រោយពួកគេបាន បាត់ខោអាវក្នុងជាបន្តបន្ទាប់ ហើយបែរជារកឃើញនៅក្នុងផ្ទះបុរសម្នាក់ទៅវិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Thethaiger។ ការរកឃើញនេះត្រូវបានធ្វើឡើងក្រោយពី នារីដែលបានទៅស្នាក់នៅសណ្ឋាគារមួយបានបាត់វ៉ាលីខ្លួន រួចក៏ទៅប្តឹងប៉ូលីស។ បន្ទាប់មក ប៉ូលីសបានឆែកមើលកាមារ៉ា សុវត្ថិភាពបានឃើញថា មានបុរសម្នាក់ ជាអ្នកលួចវ៉ាលីនោះ។ ភ្លាមៗនោះ សមត្ថកិច្ចចុះទៅដល់ផ្ទះនោះ ក៏ស្រាប់តែឃើញក្នុងបន្ទប់នោះពោរពេញទៅដោយ ខោអាវក្នុងមនុស្សស្រីគរដូចជាភ្នំ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
សូមបញ្ជាក់ថា បុរសនោះមានឈ្មោះ អាជឺម ជនជាតិថៃ មានអាយុ ២៥ ឆ្នាំ រស់នៅឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ។ នេះពិតជាករណីដ៏ចំឡែកមួយ មិនដឹងថា គាត់កើតអ្វីបានជា ទៅលួចអាវក្នុង ខោក្នុងមនុស្ស ស្រីសន្សំទុកទៅវិញ៕