ទូតជប៉ុនប្រចាំកម្ពុជា ប្រគល់លិខិតសរសើរពីរដ្ឋមន្រ្តីការបរទេសជប៉ុនជូនចំពោះ ស្នងការនគរបាលខេត្តឧត្តមមានជ័យ
4 ឆ្នាំ មុន
ភ្នំពេញ ៖ នាពេលថ្មីៗនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់លិខិតសរសើរពីរដ្ឋមន្រ្តីការបរទេសជប៉ុនជូនចំពោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តមមានជ័យ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក្នុងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជារហូតមក និងអបអរសាទរជាមួយភ្ញៀវដែលជាក្រុមគ្រួសារ មិត្តភក្តិ និងសហការីរបស់លោក៕EB