ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើសុំ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីពី នៃព្រះរាជណាចក្រកម្ពុជា ដើម្បីបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ។

យោងតាមលិខិតរបសស់ សម្ដេច សាយ ឈុំ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ថា «ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជនុញ្ញាតទូលថ្វាយព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រងព្រះរាជមេត្តាជ្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើសំណើចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទូលព្រះបង្គំជាខ្ញុំ ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ»។

តាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងកិច្ចការនារី នាទី១៧ មីនា ក៏បានធ្វើការថ្កោលទោលចំពោះអំពើហិង្សា ក្នុងគ្រួសារ ដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្ដាញហ្វេសប៊ុក កាលពីថ្ងៃទី១៥ មីនា ។ អំពើហិង្សាគ្រប់ទម្រង់ និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធ ត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួ លត្រូវចំពោះមុខច្បាប់ជាធរមាន។

សូមរំលឹកថា នាពេលថ្មីៗ ក្រោយអតីតភរិយា ឧកញ៉ា ឌួង ឆាយ គឺអ្នកស្រី ដេត ម៉ាលីណា បង្ហាញវិដេអូពីសកម្មភាពអតីតប្តីខ្លួនវាយធ្វើបាបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ចេញជាមតិតាមរយៈខមិននៅខាងក្រោមនោះថា “ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ?”។

តាមរយៈការឡាយរបស់អតីតប្រពន្ធជាង១ម៉ោង នារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១អតីតប្រពន្ធបានបង្ហាញវិដេអូដែលដួងឆាយវាយធ្វើបាបកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃបន្តបន្ទាប់ទៀត។ក្នុងនោះបានបង្ហាញពីការវាយប្រពន្ធយ៉ាងដំណំទោះបីជាមានការហាមឃាត់ពីឪពុក-ម្តាយនិងអ្នកនៅជាមួយក៏ដោយ ក៏ដួងឆាយនៅតែរឹងទទឹងមិនស្តាប់ឡើយ គឺនៅតែបន្តវាយ ហើយនិងលឺសំឡេងកូនយំស្រែក។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០នេះ រឿងរ៉ាវរបស់ប្តីប្រពន្ធដួងឆាយបានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដោយអតីតប្រពន្ធបានប្រកាសលះលែងជាមួយ ដួង ឆាយ។ ក្រោយប្រកាសលះលែងហើយ បើតាមការបង្ហាញរបស់ដួងឆាយគឺកូនទាំង៣ស្ថិតនៅក្រោមគ្រប់គ្រងរបស់ដួងឆាយ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ