ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ព្រៃវែង៖ នាព្រឹកថ្ងៃសៅរទី៣០ ខែមករា ឆ្នាំ២០២១ នៅសាលាឃុំពាមមន្ទារ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ព ស់ក្នុង ពិធីប្រកាសក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន២៤០គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំ ក្រុមការងា រថ្នាក់ស្រុកចុះមូលដ្ឋានឃុំ មន្ត្រីឃុំ-ភូមិ សមាជិក សមាជិកា និងប្រជាពលរដ្ឋ សរុបប្រមា ណ៤៩៥នាក់។
ជាកិច្ចចាប់ផ្តើម លោក ឡាយ ស៊ាប ប្រធានគណៈកម្មាធិការបក្សឃុំបានឡើងធ្វើសេចក្តីរាយកាណ៍ទូទៅពីភូមិសាស្ត្រឃុំពាមមន្ទារថា ឃុំពាមមន្ទារ មានព្រំប្រទល់ជាប់នឹងឃុំកំពង់ត្របែក ខាងកើតទល់នឹង ឃុំជាងដែក និងឃុំថ្កូវ ខាងលិចទល់នឹង ឃុំសានារាជឧត្តម ឃុំបន្ទាយចក្រី ស្រុកព្រះសេ្តច និងខាងត្បូងទល់នឹងសាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយក្នុងឃុំពាមមន្ទារមានប្រជាពលរដ្ឋសរុប ២៥៩៤គ្រួសារ និង៦៣៨២ខ្នង ពលរដ្ឋសរុប ១២៥៤១នាក់ ស្រី៦៣៩៧នាក់ ព្រមទាំងមានសមាជិកបក្ស៥២៤៨នាក់ ស្រី៣១៥៤នាក់ផងដែរ។
បន្ទាប់ពីបានស្តាប់ការធ្វើសេចក្តីរាយកាណ៍របស់ប្រធានគណៈកម្មាធិការបក្សឃុំ លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក ក៏បានធ្វើការអាននូវសេចក្តីសម្រេចក្រុមកាងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ឃុំពាមន្ទារ ដោយមានសមាសភាព ឯកឧត្តម ខេង សៅវិបុត្ត ជាប្រធាន ឯកឧត្តម ឈាង សារៈ អនុប្រធានទី១ និងមានអនុប្រធានក្រុមការងារស្រុក និងជាអនុប្រធានក្រុមការងារឃុំចំនួន១៣៥នាក់ ព្រមទាំងមានសមាជិកចំនួន ៣០នាក់។
ក្នុងនោះក៏មានការប្រកាសសេចក្តីសម្រេចការតែងតាំងបំពេញបន្ថែមនូវសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារស្រុក និងជាអនុប្រធានក្រុមការងារឃុំចំនួន ២៣នាក់បន្ថែមទៀតផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខេង សៅវិបុត្ត ជាប្រធានក្រុមកាងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ឃុំពាមន្ទារ បានឡើងធ្វើការប្តេជ្ញាចិត្តថា ចាប់ពីថ្ងៃនេះតទៅក្រុមការងារនិងរៀបចំផែនការចុះជួបប្រាស្រ័យទំនាក់ទំនងផ្ទាល់តាមបណ្តាភូមិទាំង១១ ដើម្បីស្វែងយល់អំពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីឆ្ពោះដណ្តើមជ័យជម្នះក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ ព្រមទាំងក្តាប់ឲ្យបានផែនការរបស់គណបក្ស ក្នុងការចាត់តាំងអនុវត្ត តាមភាពជាក់ស្តែង ខិតខំដឹកនាំចលនានយោបាយ រៀបចំផែនការយុទ្ធសាស្ត្រ១២៣ថ្ងៃ ដោយរក្សាការសហការទំនាក់ទំនងឲ្យបានជិតស្និតជាមួយក្រុមប្រឹក្សាភូមិ ឃុំ ដើម្បីទំនាក់ទំនងឲ្យបានកាន់តែជិតប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋាន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន២៤០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ប៊ីចេងកន្លះគីឡូ ថវិការក្នុង១គ្រួសារទទួលបាន ៤០,០០០រៀលផងដែរ។ ដោយជាមួយគ្នានោះ ឯកឧត្តម សន្តិបណ្ឌិត បានធ្វើការសាកសួរសុខទុក្ខ ព្រមទាំងបានរំលឹកនូវប្រវត្តិសាស្ត្រ ដែលរូបឯកឧត្តមផ្ទាល់បានឆ្លងកាត់កន្លងមក រហូតមកដល់បច្ចុប្បន្នក្រោមការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាទើបប្រទេសរបស់យើងទទួលបានសុខសន្តិភាព ស្ថិរភាព រួមជាមួយការអភិវឌ្ឍន៍។
ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម សន្តិបណ្ឌិត ក៏បានធ្វើការលើកឡើងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមាន៧ចំណុច ៖
ទី១-ផ្តល់សេវាសាធារណៈ ប្រកដោយគុណភាព តម្លាភាព ប្រសិទ្ធិភាព និងទទួលបានជំនឿទុកចិត្ត ដោយឯកឧត្តមលើកទឹកចិត្តឱ្យមេឃុំដាក់ចិត្តដាក់កាយបម្រើពលរដ្ឋដោយស្មោះ ដោយត្រូវចុះជួយពលរដ្ឋតាមខ្នងផ្ទះនៅពេលដែលគាត់មានតម្រូវការ ដែលទង្វើបែបនេះទើបពលរដ្ឋស្រឡាញ់ និងបន្តបោះឆ្នោតដល់គណបក្សប្រជាជនកម្ពុជា។
ទី២-ភូមិ ឃុំ ដែឡគ្មានបទល្មើសគ្រប់ប្រភេទ គ្មានការលួច ឆក់ ប្លន់ គ្មានគ្រឿងញៀន និងធ្វើឱ្យភូមិ ឃុំគ្មានបទល្មើស។
ទី៣-ភូមិឃុំ ដែលមាន សណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍ ជាមួយគ្នានេះឯកឧត្តមក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួនក្នុងពេលបើកបរផងដែរ។
ទី៤-ភូមិ ឃុំដែលគ្មានអំពើរអានាចារ គ្មានការជួយញដូរមនុស្ស គ្មានការជួញដូរស្ត្រី និងកុមារ ព្រមទាំងគ្មានអំពើរហិង្សាក្នុងគ្រួសារ។
ទី៥-ដោះស្រាវិវាទនៅក្នុងមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាពនិងដោយសន្តិវិធី ។
ទី៦-មានអនាម័យល្អ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ។
ទី៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងជំងឺកាចសាហាវប្រកបដោយប្រសិទ្ធភាព។
លើពីនេះទៀត ឯកឧត្តម សន្តិបណ្ឌិត បានផ្តាំផ្ញើរឱ្យពលរដ្ឋថែទាំសុខភាព និងប្រកាន់ខ្ជាប់នូវការពាក់ម៉ាសការពារខ្លួនពីជំងឺកូវីដ១៩ ព្រោះជំងឺនេះមិនទាន់ទៅណាឆ្ងាយនៅឡើយទេ បើទោះបីជាប្រទេសរបស់យើងគ្រប់គ្រងស្ថានការណ៍នៃជំងឺនេះបានល្អយ៉ាងណាក៏ដោយ។
ជាចុងក្រោយឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះការយកចិត្តទុកដាក់ នូវការខិតខំប្រឹងប្រែងពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចក្នុងពេលកន្លងមកបានល្អ និងបានអញ្ជើញចូលរួមនាឱកាសនេះផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានប្រគល់ថវិកាសម្រាប់ជុសជុលផ្លូវលំចំនួន ១,៨០០,០០០ រៀល ក្រដាសរ៉ាម ៨០ដុំ ប៊ិច ៨០០ដើម ប្រតិទិន ១០០ក្បាលជូនគណបក្សឃុំ។ ក្នុងនោះឯកឧត្តម សន្តិបណ្ឌិត ក៏បានអញ្ជើញបន្តពិនិត្យអគ្គារប៉ុស្ត៍រដ្ឋបាល សាលាឃុំ មណ្ឌលសុខភាព ព្រមអញ្ជើញប្រគល់ថ្នាំពេទ្យជូនដល់មណ្ឌលសុខភាព ឃុំពាមន្ទារ និងឃុំគោខ្ចក ចំនួន ១៧មុខ និងឧបត្ថម្ភ ថវិការដល់ក្រុមគ្រូពេទ្យ ដោយសរុបថវិការប្រមាណ ២០,០០០,០០០រៀលផងដែរ។
គួរបញ្ជាក់ថា ឃុំពាមមន្ទារ ជាឃុំមួយក្នុងចំណោមឃុំទាំង១៣ស្ថិតក្នុងស្រុកកំពង់ត្របែក ដែលមានភូមិសាស្ត្រជាប់សាងខាងដងទន្លេរកំពង់ត្របែកចាប់ពីស្ពានកំពង់ត្របែករហូតដល់ទល់នឹងព្រំដែនប្រទេសវៀតណាម និងមានភូមិចំនួន១១។ឃុំពាមមន្ទារមានសមិទ្ធិផលសម្រាប់សម្រើសេវាជូនប្រជាពលរដ្ឋទូទៅ មិនប្រកាន់និន្នាការ រួមមានសាលាឃុំ ប៉ុស្ត៍រដ្ឋបាល មណ្ឌលសុខភាព ពិសេសមានស្នាក់ការគណបក្សដែលជាគ្រឹះរឹងមាំ សម្រាប់បម្រើគោលនយោបាយរបស់បក្សមូលដ្ឋាន៕