ភ្នំពេញ ៖ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាងពេជ្រ សោភា បានក្លាយជាទូតសុឆន្ទៈប្រចាំហាងពេជ្រ ដាណា ទ្រី រីឯ ចំណែកឯតារាសម្ដែងប្រុស ២ រូបទៀត រួមមាន៖ ឈឹម សក្កដា ព្រមទាំង BA ចាស់ផ្នែកគ្រឿងសម្អាង គឺលោក សេង មង្គល។
ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ ដាណា និងជាអគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានរៀបចំកម្មវិធីទទួលស្វាគមន៍ទូតសុឆន្ទៈ ហាងពេជ្ររបស់ខ្លួនចំនួន៤រូប ក្រោមការចូលរួមពីតារាល្បីៗជាច្រើនដួង។
ទូតសុឆន្ទៈទាំង៤នាក់នោះរួមមាន កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, តារាចម្រៀង ពេជ្រ សោភា, តារាសម្ដែង ឈឹម សក្កដា និង លោក សេង មង្គល។ ក្នុងចំណោមពួកគេទាំង៤នាក់នេះ តារាចម្រៀង ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា បានបំពាក់គ្រឿងពេជ្រ១តួខ្លួនតម្លៃរាប់លានដុល្លារឯណោះ។
ជាក់ស្ដែង អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតតារាចម្រៀងឱក សុគន្ធកញ្ញា រំលេចដោយគ្រឿងពេជ្រជាច្រើនលើដងខ្លួន ហើយបញ្ជាក់ថា «ស្វាគមន៍ បង ឱក សុគន្ធកញ្ញា ជាទូតសុឆន្ទៈ ហាងពេជ្រ ដាណា ទ្រី ចាប់ពីថ្ងៃនេះទៅឈុតពេជ្រធម្មជាតិ នៅលើខ្លួនគាត់ ច្នៃម៉ូដយ៉ាងពិសេស ពីហាងនាងខ្ញុំ ខ្សែក តម្លៃ៩៧២,៩៦៦.៥ដុល្លារ, ខ្សែដៃ តម្លៃ ១៩៨,១៥៥.៥ដុល្លារ, ក្រវិលតម្លៃ ២៦,៤៥២ដុល្លារ, ចិញ្ចៀនតម្លៃ ៣៦១,២១២ដុល្លារ។
អ្នកស្រី បន្ដថា បើចង់បានពេជ្រធម្មជាតិសុទ្ធល្អ កុំភ្លេចហាងពេជ្រ ដាណា ទ្រី ទិញស្រូល លក់ស្រួល និងមានទំនួលខុសត្រូវខ្ពស់។ ហាងពេជ្រ ដាណា ទ្រី មាន ២សាខា នៅខាងព្រែកព្នៅ និងច្បារអំពៅ។ ទិញពេលនេះ មានឱកាសឈ្នះរង្វាន់ភ្លាមៗ និងអាចចាប់ឆ្នោតផ្សងសំណាងយករថយន្តផងដែរ។
គួរបញ្ជាក់ផងដែរថា ហាងពេជ្រ ដាណា ទ្រី មានអសយដ្ឋាន ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះៗ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ដោយមានការគាំទ្រពីអតិថិជនយ៉ាងច្រើនលើសលប់ ហាងពេជ្រ ដាណា ទ្រី បានបើកសម្ពោធថ្មីមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២៕EB