ភ្នំពេញ  ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានប្រតិកម្មទៅនឹងការចុះផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលមានចំណងជើងព័ត៌មានថា «លោក ស ខេង ឱ្យបំបាត់សំឡេងរំខានលើសកម្រិតពីយានយន្ត»។

ជាងនេះទៅទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានបញ្ជាជូនសាធារណជន និងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្តីណែនាំ ស្តីពីការបង្កសំឡេងរំខានដោយយានយន្តគ្រប់ប្រភេទ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋទូទៅបានសម្តែងការអបអរសាទរ និងសន្យាចូលរួមអនុវត្តយ៉ាងសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ