ស្ថានទូតខ្មែរនៅជប៉ុន ប្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រុងប្រយ័ត្នពីគ្រោះរញ្ជួយដី កម្រិត៦,៦ រិកទ័រ នៅខេត្តមីយ៉ាហ្គិ
4 ឆ្នាំ មុន
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹង ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាន នៅប្រទេសជប៉ុន ជ្រាបថា នៅវេលាម៉ោង១០:២៧នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មានគ្រោះរញ្ជួយដីកម្រិត៦,៦ រិកទ័រ នៅខេត្តមីយ៉ាហ្គិ (Miyagi) ។ គ្រោះរញ្ជួយដីមិនបង្កឲ្យមានរលកយក្សស៊ូណាមិកទេ ។
ក្នុងករណីមានបងប្អូន ក្មួយៗមានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ៖
ហ៊្វេសប៊ុក របស់ស្ថានទូត Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
ទូរស័ព្ទលេខ 080 4689 9374
ស្ថានទូត សូមជូនពរអោយបងប្អូនទាំងអស់ជួបប្រទះតែសំណាងល្អគ្រប់ៗគ្នា ៕