ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បុគ្គលិកអប់រំរូបណា ប៉ះពាល់ជាមួយសាធារណជនច្រើន ព្រមទាំង និងមានរោគសញ្ញា ដូចជា ៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ត្រូវទៅធ្វើតេស្តរកកូវីដ១៩ ឲ្យបានឆាប់។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអបរំ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រសួងរំលឹកថា កាលពីថ្ងៃទី១៩ មីនា នាយកដ្ឋាននឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលប៉ះពាល់មនុស្សច្រើនមានហានិភ័យ ខ្ពស់ ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩។

ក្រសួង បន្ដថា «ក្នុងករណីនេះ បុគ្គលិកអប់រំរូបណា ដែលបានប៉ះពាល់ជាមួយសាធារណជនច្រើន ព្រមទាំង កំពុងរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងមានរោគសញ្ញា ដូចជា ៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមទៅធ្វើតេស្តរកកូវីដ១៩ ឲ្យបានឆាប់»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៦៣២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៩៣៥នាក់ ,អ្នកជំងឺកំពុងសម្រាកព្យាបាល ចំនួន៦៩២នាក់ និងស្លាប់ចំនួន ៣នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ