ភ្នំពេញ  ៖  ក្រសួងសាធារណការ  និងដឹកជញ្ជូន  បានធ្វេីការផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបេីកបរយានយន្ត  និងប្រឡងយកបណ្ណបេីកបរយានយន្ត  ជាបណ្តោះអាសន្ន  រយៈពេល ១៥ថ្ងៃ  គិតចាប់ពីថ្ងៃទី១  ដល់ថ្ងៃទី១៥  ខែធ្នូ  ឆ្នាំ២០២០។ 

យោងតាមសេចក្ដីជូនដំណឹងរបស់  ក្រសួងសាធារណការ  នៅថ្ងៃទី២  ខែធ្នូ  ឆ្នាំ ២០២០  បានឲ្យដឹងថា  ការផ្អាកជាបណ្ដុះអាសន្ននេះ  ដេីម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍   ។ ជាពិសេសប្រជាពលរដ្ឋ បន្តថែរក្សាអនាម័យ គម្លាតសុវត្ថិភាព និងពាក់ម៉ាសតាមការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ