ភ្នំពេញ  ៖  នាពេលថ្មីៗនេះ  លោក  សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារជាមួយ លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសហព័ន្ធរុស្សីប្រចាំកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។យោងតាមគេហទំព័រហ្វេសប៊ុក  ក្រសួងពាណិជ្ជកម្ម ។ 

ជាកិច្ចចាប់ផ្តើម លោក អាណាតូលី បូរ៉ូវីក  បានសម្តែងការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់វិធានការប្រឆាំងមេរោគកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលមកទល់ពេលនេះគ្មានជនរងគ្រោះណាម្នាក់នៅកម្ពុជាបានបាត់បង់ជីវិតដោយសារមេរោគនេះឡើយ។ 

ទោះជាយ៉ាងណា លោក  សុខ សុភ័ក្ត្រ និងលោក អាណាតូលី បូរ៉ូវីក  បានសង្កត់ធ្ងន់ថា មេរោគនេះបាននឹងកំពុងបង្ករការរាំងស្ទះដល់ការប្រើប្រាស់ ការបញ្ជាទិញ និងការដឹកជញ្ជូនទំនិញទូទាំងសកលលោក និងបានចូលរួមចំណែកយ៉ាងធំក្នុងការធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-រុស្សីធ្លាក់ចុះប្រមាណ ១៨% នៅ១០ខែដើមឆ្នាំ២០២០នេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ