ភ្នំពេញ  ៖  លោក  សុខ ទូច  ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានសម្តែងពីការអស់កម្លាំងខ្លាំង ក្រោយពីបានដើរល្បាតនៅជ្រុងម្ខាងនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានជនល្មើសកាប់បំផ្លាញព្រៃឈើអស់៣០០ដើម។

យោងតាមគេហទំព័រហ្វេសប៊ុក របស់  លោក  សុខ ទូច កាលពីថ្ងៃទី៨  ខែធ្នូ  ឆ្នាំ២០២០ថា «នៅថ្ងៃនេះ ខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់ ក្រោយពីបានដើរល្បាតនៅជ្រុងម្ខាងនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានជនល្មើសកាប់បំផ្លាញព្រៃឈើអស់៣០០ដើម ដែលអ្នកកាប់បំផ្លាញនេះបានដឹងថាខ្ញុំមិនបានធ្វើការល្បាតរយៈពេលប្រមាណជិត១ខែ ដោយសារមានធុរៈមមាញឹកខ្លាំង»។ 

លោកបន្ដថា  អ្នកដែលកាប់បំផ្លាញទាំងនេះ គឺជាអ្នកដែលទើបតែបានរស់នៅក្នុងឧទ្យាននេះ នៅក្រោយព្រះមហាក្សត្រ ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ស្ដីពី ការបង្កើតឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និងដាក់ឧទ្យាននេះទៅជាឧទ្យានសម្រាប់ធ្វើការអភិរក្ស។ ក្រុមការងារបានចុះទៅត្រួតពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋទាំង៣១គ្រួសារដែលរស់នៅក្នុងឧទ្យាននេះចំនួន១៥ខ្នង និងបានរកឃើញថា នៅក្នុងផ្ទះទាំង១៥ខ្នងនេះ សុទ្ធសឹងតែមានឈើដែលត្រូវបានកាប់បំផ្លាញពីឧទ្យាន។ 

លោកបន្ថែមថា  ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តព្រះវិហារ បានចាត់តាំងអភិបាលរងខេត្តមួយរូប ដើម្បីដាក់ចេញនូវចំណាត់ការ និងដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារនេះ ដោយអាជ្ញាធរខេត្តបានសម្រេចផ្ដល់ជូននូវដីដែលមានទំហំ១៥០០ម៉ែត្រក្រឡា (ទទឹងប្រវែង៣០ម៉ែត្រ បណ្ដោយប្រវែង៥០ម៉ែត្រ) ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា សាលារៀន វត្តអារ៉ាម ភូមិ និងអណ្ដូងទឹក ដោយនៅពេលដែលពួកគាត់តាំងទីលំនៅក្នុងឧទ្យាននេះ ពួកគាត់ពុំទទួលបានហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះឡើយ។

ជាងនេះទៅទៀ ត  លោកក៏បាន អំពាវនាវដល់អាជ្ញាធរដែលមានសមត្ថកិច្ច មេត្តាជួយពន្លឿនការចាត់វិធានការនិងដំណោះស្រាយជូនដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារនេះឱ្យបានកាន់តែឆាប់រហ័ស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ