ភ្នំពេញ ៖ ខុទ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សម្ដេច ស ខេង ក្រុមគ្រួសារ កងការពារ ព្រមទាំង មន្ត្រីសំខាន់ៗទាំងអស់ដែលបានធ្វើតេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួលបានលទ្ធផលល្អប្រសើដោយ អវិជ្ជមានទាំងអស់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា « នៅពេលនេះ សម្ដេច នៅតែធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត» 

សម្ដេច ក៏បានអំពាវនាវដល់ជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន  ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ