ភ្នំពេញ  ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តារាកំប្លែងជើងចាស់នាងឃ្មឹប ខូចចិត្តនឹងមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ គិតអីមិនចេញក៏សម្រេចចិត្តគិតខ្លី ដើរមកស្ពានជ្រោយចង្វាចាស់ រួចលោតចុះទឹក ប៉ុន្តែមិនបានសម្រេច ដោយសារតែមានបងប្អូនប្រជាពលរដ្ឋឃាត់ទាន់ពេលវេលា។

មុនពេលកើតហេតុនេះ គឺគេបានឃើញស្ត្រីដែលគេធ្លាប់ស្គាល់ថា ជាអតីតតារាកំប្លែងជើងចាស់ គឺអ្នកនាងឃ្មឹបបានដើរឡើងស្ពានទាំងទឹកភ្នែក រួចហើយបានពាក់កណ្តាលស្ពាន ស្រាប់តែឈរយំមួយសន្ទុះ រួចហើយក៏តោងបំកាន់ដៃស្ពាន បម្រុងនឹងលោតចុះចូលក្នុងទឹកទន្លេ ចៃដន្យអី ត្រូវបានគេតាមទាន់រត់ចូលទៅចាប់ ហើយទាញចុះមកក្រោម លុះពេលដែលសួរនាំទៅអ្នកនាងឃ្មឹបបានរៀបរាប់ទាំងទឹកថា ខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមានអ្នកណាម្នាក់ អើពើនឹងជួយសុខទុក្ខនោះទេ សូម្បីតែទៅជួលផ្ទះគេក៏គេមិនជួលឲ្យដែរ មិនដឹងថាស្នាក់នៅទីកន្លែងណា

នឹងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្តគិតខ្លីលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិតតែម្តងទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ