រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងនឹងកសាងចំណតរថយន្តចំនួន៣ទីតាំង ដែល គម្រោងនេះនឹងចំណោយទឹកប្រាក់វិនិយោគប្រមាណ ១៦០លានដុល្លារអាម៉េរិក ហើយក្រុម ហ៊ុនបានពិនិត្យទីតាំងរួចរាល់ចំនួន២កន្លែង គឺនៅតំបន់រង្វង់មូលកួរស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែង និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែង និងកំពុងរកទីតាំងមួយកន្លែង ទៀតដែលស្ថិតនៅជាយក្រុង។លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ខណៈលោក ទទួលជួបម្ចាស់ក្រុមហ៊ុនចិន Good Car investment របស់ប្រទេសចិន  ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។ លោក ឃួង ស្រេង បានបញ្ជាក់ថាចំណតក្រោមដី ស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវការចំណត រថយន្តជាចំណុចអាទិភាពក្នុងទីក្រុងសព្វថ្ងៃ ដែលកំពុងខ្វះចំណត។
លោកស្រី ចាន់ សុទ្ធា ម្ចាស់គម្រោងបានជម្រាបជូនពីគោលបំណងវិនិយោគ លើចំណតរថយន្ត និងនាំចូលរថយន្តដឹកជញ្ជូនទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរ មករាជធានីភ្នំពេញ។តំណាងក្រុមហ៊ុនបានបង្ហាញពីគោលដៅត្រូវកសាងចំណតរថយន្ត ចំនួន៣ទីតាំងក្នុងរាជធានីភ្នំពេញ លើទឹកប្រាក់វិនិយោគ១៦០លាន ដុល្លារ ដែលក្រុមហ៊ុនបានពិនិត្យទីតាំងរួចចំនួន២កន្លែង គឺនៅតំបន់រង្វង់មូលកួរស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែងនិងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែង និងកំពុងរកទីតាំងមួយកន្លែង ទៀតដែលស្ថិតនៅជាយក្រុង។លោកអភិបាលបានផ្តល់អនុសាសន៍ឱ្យ ក្រុមហ៊ុនសិក្សាឱ្យច្បាស់លាស់មុនសម្រេចចិត្តវិនិយោគ គឺធ្វើឱ្យបានជោគជ័យ ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនមកហើយ បានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលទេ បានត្រឹមតែមក បង្ហាញគម្រោងធំ និងទំនើបរបស់ខ្លួនប៉ុណ្ណោះ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ