ភ្នំពេញ ៖ លោក  ហង់ជួន ណារ៉ុន  រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងដាក់ចេញនូវវិធានការ និងគោលនយោបាយ សំខាន់ៗ ជាច្រើនក្នុងនោះក៏មានគោលនយោបាយសំខាន់ៗចំនួន៣ ដើម្បីចូលរួមទប់ស្កាត់ការប្រឆាំងជំងឺកូវីដ-១៩ ដែល  មានគោល ន  យោ បាយ យុទ្ធសាស្រ្ដ និងផែនការ សម្រាប់គ្រប់គ្រងប្រព័ន្ធអប់រំក្នុងអំឡុងពេលមានវិបត្ដិកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

នេះគឺជាការលើកឡើងរបស់លោក  ហង់ជួន ណារ៉ុន ក្នុងពិធីបើកសន្និសីទថ្នាក់តំបន់តាប្រព័ន្ធអេឡិចត្រូនិកស្ដីពីវេទិកានយោបាយក្រុមប្រឹក្សាភិបាលរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍ ដោយផ្ដោតទៅលើយន្តការដែលទាក់ទងនឹងសុខភាពអាស៊ាននិងវេទិកាផ្សេងៗ ដើម្បីវាស់ស្ទង់ការប្រឆាំងកូវីដ-១៩ និងជាខ្សែបន្ទាត់ដើម្បីគ្រប់គ្រងការរីករាលដាលកូវីដ-១៩ កាលពី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងវេទិកានយោបាយក្រុមប្រឹក្សាភិបាលរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍ (SEAMEO) តាមប្រព័ន្ធអេឡិចត្រូនិក៖ វិស័យអប់រំបន្ទាប់ពីចប់ជំងឺកូវីដ-១៩ ក្នុងពិភពលោក ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថាប្រទេសកម្ពុជាបានអនុវត្តន៍ និងទំនាក់ទំនងជាមួយវិស័យសុខាភិបាលក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិដើម្បីប្រឆាំងកូវីដ-១៩។

លោក  ហង់ជួន ណារ៉ុន  បញ្ជាក់ថាជាក់ស្ដែង ក្រសួងអប់រំ យុវជន និងកីឡា  មានគោលនយោបាយសំខាន់ៗចំនួន៣ ដើម្បីចូលរួមទប់ ស្កាត់ ការ ប្រឆាំងជំងឺកូវីដ-១៩ ដោយទី១.ការឆ្លើយតបគោលនយោបាយ និងការអប់រំនៃ ការទប់ ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ទី២.ការអនុវត្តវិធីសាស្រ្តល្អៗដើម្បីគ្រប់គ្រងប្រព័ន្ធអប់រំ ក្នុងអំឡុងពេលការពារជំងឺកូវីដ-១៩។ ទី៣.យុទ្ធសាស្រ្តនិងការណែនាំនាយកសាលា ការបើកសាលា និងការរៀនសូត្រនាពេលអនាគតក្រោយវិបត្តិកូវីដ-១៩ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ