ហេតុតែចង់ត្រឡប់ទៅផ្ទះ សុខចិត្តសំងំពួនក្នុងទ្រុងឡានតែក៏ត្រូវសមត្ថកិច្ចចាប់ជាប់ទាំង៤៨នាក់់
ព្រះសីហនុ៖ ឃាត់រថយន្តធុនធំទ្រុង ដឹកកម្មករ លួចពួនបំរុងចង់ឆ្លងប៉ារ៉ាសប៉ុន្តែត្រូវសមត្ថកិច្ចចាប់បាន នៅវេលាម៉ោង១៧.៣០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ។
សកម្មភាពកម្លាំង អ.ហ ស្រុកកំពង់សីលា នឹងកម្លាំង អ.ហ ស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាព រដ្ឋបាលស្រុកកំពង់សីលា ប្រចាំការចំណុចគីឡូម៉ែត្រ លេខ ១៤១ ចំណុចផ្លូវបំបែកស្រែអំបិល (ផ្លូវជាតិលេខ៤៨) ក្នុង ភូមិ ចំការហ្លួង ឃុំចំការហ្លួង ស្រុក កំពង់ សីលា ខេត្ត ព្រះសីហនុ ជាប់ព្រំប្រទល់ជាមួយ ស្រុកស្រែ អំបិល ខេត្តកោះកុង។ បានធ្វេីការឃាត់ទុករថយន្តមួយគ្រឿងធ្វេីដំណេីរពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទៅកាន់ ខេត្តកោះកុង ដែលបានលួចដឹកបង្កប់កម្មករ ក្នុងទ្រុងឡានចំនួន៤៨នាក់(ស្រី១៧នាក់) ក្រោយពីឃាត់កងកម្លាំង បានធ្វេីការណែនាំអោយពួកគាត់នាំគ្នាជិ:ឡានដែលគាត់បានជិ:មកអោយវិលត្រឡប់ទៅមូលដ្ឋានរបស់វិញ ដោយកម្លាំង អ.ហ បានជូនពួកគាត់ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺប្រកបដោយសុវត្ថិភាព៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ