ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិ ខ្មែរ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបួងសួងឲ្យពិភពលោកទាំងមូល យកឈ្នះ មេរោគ កូរូណា ឬហៅថា ជំងឺកូវីដ-១៩ បានឆាប់ៗ និងវិលទៅរកសភា ពដេីម សប្បាយដូចមុន។
តាមរយៈ វិដេអូ របស់ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ជាង១នាទី បង្ហោះនៅក្នុងហ្វេសប៊ុកទូតជប៉ុន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ ថា ការឆ្លងរាលដាលនៃមេរោគកូរូណាប្រភេទថ្មីកំពុងទៅកាន់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទូទាំងពិភលោក។
ទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា "ប្រជាជនកម្ពុជាក៏មិនផ្អាករៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ឲ្យអធិកអធមដូចរាល់ដងបានដែរ។តោះយេីង បូងសូងទាំងអស់គ្នា ក្នុងឱកាសបុណ្យឆ្នាំខ្មែរ សូមឲ្យពិភពលោកយកឈ្នះមេរោគ(មេរោគកូរូណា) បានឆាប់ៗហេីយសូមជូនពរឲ្យប្រជាជនទូទាំងពិភពលោក នឹងវិលត្រឡបភាពសប្បាយរីករាយ ដូចពេលមុន សូមជូនពរឆ្នាំថ្មី សូមអរគណ"៕
ដោយ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ