ក្រសួងការបរទេសកម្ពុជា ផ្ញើកំណត់ទូតជូនស្ថានទូតថៃនៅកម្ពុជា សម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងការវាយប្រហារដោយអាវុធ របស់កងទ័ពថៃ យ៉ាងអយុត្តិធម៌ ជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា
1 ថ្ងៃ មុន
ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតមួយច្បាប់ទៅកាន់ស្ថានទូតថៃប្រចាំនៅកម្ពុជា ពាក់ព័ន្ធការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ។ ក្នុងកំណត់ទូតនេះ ក្រសួងការបរទេសកម្ពុជា បានសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងការវាយប្រហារដោយអាវុធរបស់កងទ័ព ថៃយ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
តាមរយៈកំណត់ទូតនេះ ក្រសួងការបរទេសកម្ពុជា បានរៀបរាប់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥៖៣០នាទីព្រឹក កងកម្លាំងថៃ បានបើកការបាញ់ប្រហារដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែងរបស់កម្ពុជា ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យស្លាប់ទាហានខ្មែរដោយអយុត្តិធម៌៕