ចូលដល់ ខែកត្តិក ធ្លាក់ខ្យល់អាកាសធាតុចាប់ផ្ដើមចុះ ត្រជាក់បណ្ដើរៗ ហើយ ដូចនេះយើង មិនគួរ ព្រងើយកន្តើយ ចំពោះ សុខភាពឡើយ។ ដើម្បី ចៀសផុតពីជំងឺផ្សេងៗ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំដល់ ប្រជាពលរដ្ឋ ទាំងអស់ជាពិសេសអ្នករស់នៅ ភូមិភាគឥសាន្ត មាន ដូចជា ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្រូវ ត្រៀមខ្លួនឲ្យបានខ្ពស់។.
តិចនិកសុខភាពចូល ដល់ ខែ កត្តិក ធ្លាក់ខ្យល់អាកាសធាតុចាប់ផ្ដើម ចុះ ត្រជាក់បណ្ដើរៗ ហើយដូចនេះ យើងមិនគួរព្រងើយកន្តើយ ចំពោះ សុខភាព ឡើយ។ ដើម្បី ចៀសផុតពីជំងឺផ្សេងៗ ក្រសួងសុខាភិបាល បានចេញសេចក្ដី ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅភូមិភាគឥសាន្ត មាន ដូចជាខេត្ត ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្រូវ ត្រៀមខ្លួនឲ្យបាន ខ្ពស់។
ប្រភេទ ជំងឺដែលជួប ប្រទះ ច្រើន ក្នុងពេលអាកាសធាតុ ត្រជាក់ បែប នេះ មានដូចជា ផ្ដាសាយ អាលែកហ្សី ជំងឺ ផ្លូវ ដង្ហើម និង មេរោគ ផ្សិត ដែល ធ្វើឲ្យ យើង គ្រុន ផ្ដាសាយ ហៀរ សំបោរ រលាកបំពង់ក រលាក ក្រពះ ពោះវៀន ហឺត ជំងឺ ភ្នែក ក្រហម។ ដូចនេះ គួរ ធ្វើរឿង ទាំងនេះ ទើប ពេល អាកាសធាតុ ប្រែប្រួល អាច ចៀស ផុត ពី ជំងឺ បាន៖
១- ត្រូវស្លៀកពាក់ ខោអាវ ក្រាស់ៗ រុំ ក នឹង កន្សែង ពាក់ មួក និង ស្រោមដៃ។
២- បើមានអាការៈ ពិបាក ដកដង្ហើម គ្រុនក្ដៅឈឺ បំពង់ក ឈឺសាច់ដុំ ត្រូវ ស្វែងរកការព្យាបាលតាមមណ្ឌលសុខភាពមន្ទីរពេទ្យ។
៣- មិនគួរធ្វើដំណើរ ផ្លូវឆ្ងាយទាំងខ្លួន ផ្ដាសាយឬ អាការៈមិនស្រួលខ្លួន ណា មួយទេ ហើយមិនត្រូវ ប្រើថ្នាំប្រភេទ អង់ទីប៊ីយូទិក (ថ្នាំផ្សះ) ដោយ គ្មានវេជ្ជបញ្ជាឡើយ។
៤- ពេលក្អក កណ្ដាស់ សូមយកក្រដាស់កំណាត់ កន្សែង មិនត្រូវប្រើយកដៃ ខ្ទប់មាត់។
៥- មិនត្រូវនៅជិតអ្នកឈឺឬ អ្នកក្អក កណ្ដាស់។
៦- លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយ សាប៊ូនិងទឹកស្អាត ហើយមិនគួរយក ដៃទៅប៉ះភ្នែកច្រមុះ មាត់ដោយមិនទាន់សម្អាត។
៧- ទារក មិនគួរគេងក្នុងបន្ទប់ត្រជាក់ ឬ បើកម៉ាស៊ីនត្រជាក់។
៨- មនុស្សចាស់កម្ដៅ ក្នុងរាងកាយ តិចដូចនេះ ងាយនឹងប្រឈមមុខ មាន បញ្ហាផ្សេង ៗ។
៩- កុមារ និង មនុស្ស ចាស់ គួរស្លៀកពាក់ ឲ្យបានច្រើន ជាន់ដើម្បី ផ្ដល់ កម្ដៅដល់រាងកាយ តែចៀសវាង ខោអាវ តឹងៗ ធ្វើឲ្យ រំខានចរន្ត ឈាម៕SP