សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅថាការឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍ជាលើកដំបូងថាជា «ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា»។ ការថ្លែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ និងកែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយព្រឹត្តការណ៍នេះ មានមនុស្សសរុបចំនួន ១៤នាក់ហើយបានរកឃើញមានជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញចំនួន៦ករណីបន្ថែមទៀត។ជាមួយនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាអ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស មានចំនួន៣,៣៣២សំណាក មកពី៧ខេត្ត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ