ប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តយកសំណាក ទៅធ្វើតេស្តរកជំងឺកូវីត-១៩ និងធ្វើចត្តឡីស័កដោយខ្លួនឯង បើតាម ប្រសាសន៍លើកឡើងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

ក្នុងឱកាសនោះដែរ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋពាក់ម៉ាស់ លាងដៃ  សូមកុំចេញក្រៅផ្ទះនៅពេលមិនចាំបាច់ ជាមួយគ្នានេះពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវធ្វើឱ្យបានត្រឹមត្រូវគ្រប់១៤ថ្ងៃ ហើយសូមអោយអាជ្ញាធរមូលដ្ឋានជួយពិនិត្យតាមដាន ជួយផ្គត់ផ្គង់ស្បៀងអាហារចំពោះគ្រួសារដែលមានភាពខ្វះខាត ក្រីក្រ ។

ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋណាមានការសង្ស័យ សូមមកកាន់ទីកន្លែងទៅមន្ទីរពេទ្យដើម្បីឱ្យពេទ្យយកសំណាកទៅពិនិត្យ ក្នុងករណីដែលមិនទុកចិត្តខ្លួន សូមកុំបន្តទៅប៉ះពាល់កូនប្រពន្ធ សមាជិកគ្រួសារហើយត្រូវនៅដាច់ដោយឡែក។ ចំពោះអ្នកដែលគ្មានផ្ទះនៅដាច់ដោយឡែកបាន សូមរស់នៅមណ្ឌលធ្វើចត្តឡីស័កដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ដោយមានការត្រួតពិនិត្យពីក្រសួងសុខាភិបាល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ