ក្រសួងសុខាភិបាល នា ថ្ងៃនេះ បាន ប្រកាសពីករណី ឆ្លង កូវីដ-១៩ ចំនួន ៧ករណី និងសះស្បើយ២ករណី។ ក្នុងចំណោម ករណីឆ្លង៧ករណី មាន ៦ករណី មិន ដឹងប្រភពច្បាស់ រីឯ១ករណីទៀតជាករណីនាំចូល។

ស្ត្រីអាយុ ៥៦ ឆ្នាំ ជាភរិយា របស់អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ បានតេស្តឃើញវិជ្ជមាន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រោយអាការមិនស្រួលខ្លួន និងផ្តាសាយ ៣ថ្ងៃ។ ក្រោយ មក ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រ បាន តេស្តសំណាកអ្នកពាក់ព័ន្ធ ហើយក៏បាន រកឃើញវិជ្ជមាន ៥នាក់ទៀត គឺស្វាមី របស់ស្ត្រី (អគ្គនាយកពន្ធនាគារ) រួមទាំងស្ត្រីអាយុ៣៦ឆ្នាំ, កុមារាអាយុ១២ឆ្នាំ, បុរសអាយុ៣៦ឆ្នាំ និ ងបុរសអាយុ ៣០ ឆ្នាំ ដែលនៅផ្ទះជាមួយគ្នា។

ក្រសួងមិនទាន់រកឃើញពីប្រភពចម្លងច្បាស់លាស់នោះឡើយ ប៉ុន្តែស្នើឲ្យ ពលរដ្ឋទាំងអស់ ការពារខ្លួន ដោយសារតែអ្នកជំងឺ និងក្រុមគ្រួសារ បាន ដើរទៅជាច្រើន កន្លែង រួមមាន ក្រុងសៀមរាប, បុរីប៉េងហួតផ្លូវ៦០ម៉ែត្រ, ផ្សារអ៊ីអន១, រាជធានីភ្នំពេញ, បន្ទាយមានជ័យ, ស្ទឹងត្រែង, មណ្ឌលគិរី និងទីតាំងផ្សេងទៀត។

បើតាមសារសំឡេង របស់សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ស្ថិតក្នុងចំណោម មនុស្សដែលបាន ប្រជុំការងារជាមួយ អគ្គនាយកពន្ធនាគារផងដែរ។

រីឯករណីមួយទៀតដែលជាករណីនាំចូល អ្នកជំងឺជាស្ត្រីខ្មែរអាមរិក អាយុ ៣៣ឆ្នាំ ដែលមកដល់កម្ពុជានៅថ្ងៃទី២៧ ខែវិច្ឆិកា ជាមួយមនុស្ស ៥៦នាក់ទៀត។

មកដល់ពេលនេះ កម្ពុជា មាន ៣១៥ករណី ក្នុងនោះសះស្បើយ ៣០១នាក់៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ