ក្រសួងការពារជាតិ ព្យួរមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថ ស្រុក សេសា ន ខេត្តស្ទឹងត្រែង ដោយសារតែ......
ភ្នំពេញៈ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក សេសា ន ខេត្តស្ទឹងត្រែង ត្រូវបាន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្រេច ព្យួរ មុខតំណែង ដើម្បី ទុកឱ្យ សមត្ថកិច្ច តុលាការ ចាត់វិធានការ តាម នីតិវិធី ច្បាប់ ក្រោយពី មន្ត្រី រូបនេះ បាន បង្កជម្លោះ ជាមួយ ប្រជាពលរដ្ឋ បណ្ដាល ឲ្យ ពិការភាព ។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញលិខិតសេចក្តីសម្រេច ស្តីពីការព្យួរមុខតំណែងយោធិននៃកងយោធពលខេមរភូមិន្ទ ចុះហត្ថលេខា ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយនាយ ឧត្តម សេនីយ៍ វង្ស ពិ សេន បានសម្រេច ព្យួរមុខតំណែង វរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ ០៣២៣៣០ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក សេសា ន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដើម្បីទុកជូនសមត្ថកិច្ច តុលាការចាត់ការតាមនីតិវិធី ។
ករណីព្យួរមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថស្រុកខាងលើនេះ បន្ទាប់ពីមន្ត្រីរូបនេះ បានមានជម្លោះវាយទៅលើបុរសម្នាក់បណ្ដាលឱ្យពិការភ្នែកនៅ ចំណុចសួនច្បារ ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីពេល កន្លងទៅថ្មីៗនេះ ៕