រឿងរ៉ាវអ្នកបើកកង់បីឥណ្ឌា នៅតែជាប្រធានបទក្តៅគគុករបស់ប្រជាពលរដ្ឋ។ ខណៈដែលថ្មីៗនេះ មានគណនីហ្វេសបុកមួយដែលមានឈ្មោះ Jim Gunn បានបង្ហោះរូបភាពអ្នករត់កង់បីឥណ្ឌាម្នាក់បើកបណ្តើរ លេងហ្គេមបណ្តើរ។ ក្រោយពីរូបភាពទាំងនេះបានបង្ហោះតាមបណ្តាញសង្គមរួច ក៏មានប្រជាពលរដ្ឋជាច្រើន បានរិះគន់យ៉ាងចាស់ដៃ ថាចុះបើមានគ្រោះថ្នាក់កើតឡើង តើអ្នកណាទទួលខុសត្រូវ ឬអាងសុំទោស
គួររំលឹកផងដែរថា កាលពីពេលកន្លងទៅ ប្រជាពលរដ្ឋភាគច្រើនក៏បានត្ញូចត្អែរ ចំពោះអ្នករត់កង់បីមួយចំនួន ដែលបើកមិនគោរពច្បាប់ចរាចរណ៏ ជ្រែញចុះជ្រែញឡើងហាក់ដូចគ្មានសីលធម៌ក្នុងខ្លួន ជាពិសេស ហាក់ដូចជាមិនខ្វល់ពីសុវត្ថិភាពរបស់អ្នកជិះសោះ ដល់ថ្នាក់ប្រជាពលរដ្ឋឲ្យរហាសនាមថា អធិរាជលើដងវិថី៕HR