ភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ផ្អាកកម្មវិធីជួបសិស្សនិស្សិត ជាបណ្តេះអាសន្ន ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ បានឲ្យដឹងថា«សម្រាប់សិស្សនិសិ្សតដែលបានដាក់ពាក្យមករួចរាល់ហើយ យើងខ្ញុំនឹងផ្តល់ព័ត៌មានទៅប្អូនៗ នៅពេលស្ថានទូតចាប់ផ្តើមកម្មវិធីនេះឡើងវិញ»៕EB