ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «យុទ្ធសាស្ត្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ» នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ 

ក្នុងសន្និសីទកាសែត តំណាងក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងថ្មីៗនេះ ប៉ះពាល់ធ្ងន់ធ្ងរ នៅ ៩ខេត្ត រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។ 

តំណាងក្រសួងអភិវឌ្ឍន៍ជនបទ បន្ថែមថា ក្នុងខេត្តទាំង ៩នេះ មានផ្លូវ ដែលរងផលប៉ះពាល់ដោយទឹកលិច សរុបចំនួន ៣៣៤ខ្សែ ដោយមានប្រវែងសរុប ២៩១០ គីឡូម៉ែត្រ។ ក្នុងនោះ នៅពេលទឹកស្រកទៅវិញ ផ្លូវដែលរងការខូចខាត មានប្រវែង ១៧១០,៥០ គីឡូម៉ែត្រ។ ក្នុងការស្តារឡើងវិញនូវផ្លូវខូចខាតទាំងនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាសរុបប្រមាណ ៩១លានដុល្លារអាមេរិក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ