អាជ្ញាធរថៃ នៅថ្ងៃចន្ទនេះ បាន និងកំពុងពន្លឿនការតាមស្វែងរកមនុស្សជាង២០០នាក់ នៅខេត្តភាគខាងជើង ឱ្យមកធ្វើតេស្ដរក COVID-19 បន្ទាប់ពី ពលរដ្ឋថៃបីនាក់ បានលួចឆ្លងដែនដោយខុសច្បាប់ពីប្រទេសមីយ៉ាន់ម៉ា ចូលមកក្នុងប្រទេសថៃវិញ ដោយមិនបានអនុវត្តវិធានការធ្វើចត្តាឡីស័ក។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

អភិបាលខេត្ត Chiang Rai លោក Prachon Pratsakul បានឱ្យដឹងថាស្ត្រីបីនាក់ខាងលើជាពលរដ្ឋថៃ បានលួចឆ្លងដែនដោយខុសច្បាប់ ពីប្រទេសមីយ៉ាន់ម៉ា ចូលមកក្នុងប្រទេសថៃវិញ កាលពីថ្ងៃអង្គារ និងថ្ងៃសុក្រសប្ដាហ៍មុន ហើយក្រោយមកពួកគេត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ លោក Prachon បន្ថែមទៀតថា មានមនុស្សយ៉ាងហោច៣៥៦នាក់ នៅក្នុងខេត្ត Chiang Rai និងខេត្ត Chiang Mai ទំនងជាបានប៉ះពាល់ស្ត្រីទាំងបីនាក់នេះ ខណៈ មកទល់នឹងពេលនេះ មានមនុស្សច្រើនជាង១៥០នាក់ នៅខេត្តភាគខាងជើង ត្រូវបានធ្វើតេស្ដអវិជ្ជមាន COVID-19៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ