រាជរដ្ឋាភិបាលកម្ពុជា ប្រកាស ផ្ដល់ប្រាក់ឧបត្ថម្ភ ដល់គ្រួសារអ្នកធ្វើចត្តាឡីស័ក ដែលមានជីវភាពក្រីក្រ
4 ឆ្នាំ មុន
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្ដល់ ប្រាក់ឧបត្ថម្ភ ដល់គ្រួសារអ្នកធ្វើចត្តាឡីស័កដែលមានជីវភាពក្រីក្រ ដើម្បីពួកគាត់មានលទ្ធភាព ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា នេះជាការលើកទឹកចិត្តដល់អាជ្ញាធរក្នុងការចាយថវិកា ដើម្បីសម្រាលការលំបាកពលរដ្ឋមូលដ្ឋាន ខណៈអ្នកធ្វើចត្តាឡីស័កនៅមណ្ឌល នឹងទទួលបានការឧបត្ថម្ភ បាយ ទឹក មុខភួយ កន្ទេល ខ្នើយ។
ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានដាក់បទបញ្ជា ឲ្យរៀបចំកន្លែងធ្វើចត្តាឡីស័ក និងយកសំណាកនៅគ្រប់ រាជធានី-ខេត្ត៕EB