មណ្ឌលគិរី ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងនឹងចាត់វិធានការម៉ឺងម៉ាត់វែកមុខអ្នកទន្ទ្រានយកដីក្នុងដែនជម្រកសត្វព្រៃកែវសីមា នៃខេត្តមណ្ឌលគិរី ដើម្បីថែរក្សាព្រៃឈើធ្វើជាទីជម្រកសត្វព្រៃកម្រៗ និងថែរក្សាជីវចម្រុះជាច្រើនប្រភេទ ដែលមាននៅក្នុងដែនជម្រកនេះ។

លោក នេត្រ ភត្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បាននឹងកំពុងដឹកនាំក្រុម ប្រតិភូក្រសួង និងក្រុមអ្នកសារព័ត៌មាន ចុះសិក្សាស្វែងយល់ពីការងារការពារធនធានធម្មជាតិ ក្នុងភូមិ សាស្ត្រខេត្តមណ្ឌលគិរី (ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា នេះ) បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន បាននឹងកំពុងយកចិត្តទុកដាក់ការពារថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ កែវសីមា តាមរយៈការចុះល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ ជាពិសេស ការទន្ទ្រានយកដីដោយខុសច្បាប់។

ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្ដប់លើផ្ទៃដីទហំជាង២៩ម៉ឺនហិកតា ឋិតក្នុងភូមិសាស្ត្រខេត្ត មណ្ឌលគិរី និងខេត្តក្រចេះ ។ ដែនជម្រកសត្វព្រៃ ដែលសម្បូរទៅដោយជីវៈចម្រុះច្រើនប្រភេទនេះ ជាទី ជម្រកនៃសត្វព្រៃកម្រៗ។ ដែនជម្រកសត្វព្រៃកែវសីមា មានអំណោយផលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ ដែលមានទាំងទឹកធ្លាក់ វាលស្មៅ ជម្រាលភ្នំ ព្រមទាំងសហគមន៍ជនជាតិដើមភាគតិច។ ដែនជម្រកសត្វ ព្រៃមួយនេះ បានលក់ឥណទានកាបូនទៅកាន់ទីផ្សារអន្តរជាតិ តាំងពីឆ្នាំ២០១៦មកម្ល៉េះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ