ក្រសួងសុខាភិបាល ណែនាំដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលគាល់ព្រះមហាក្សត្រ សម្តេចម៉ែ និងជួបជាមួយថ្នាក់កំពូលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩
4 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ចំនួន៣ដំណាក់កាល សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏ដូចជាជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា។
ក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនេះ បានធ្វើឡើងដើម្បីចៀសវាងហានិភ័យនៃការ ចម្លងជំងឺកូវីដ១៩ ជាអតិបរមាដល់ថ្នាក់ដឹកនាំកំពូលក្នុងពិធីជំនួបផ្លូវការនានា៕EB