ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយធ្វើការទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃ ដែលគ្មានមូលដ្ឋានច្បាស់លាស់ថា កម្ពុជា បានដាក់មីនថ្មីនៅតំបន់ព្រំដែន ទើបបណ្ដាលឲ្យទាហានថៃជាន់ផ្ទុះរងរបួស៣នាក់ នៅតំបន់មុំបី។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានអះអាងថា ការចុះផ្សាយនោះ មានចេតនាចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ថា កម្ពុជាបានដាក់មីនថ្មី។

កាលពីថ្ងៃ១៦ កក្កដា ទាហានថៃបីនាក់បានដើរល្បាតនៅព្រំដែនហើយប៉ះចំគ្រាប់មីន បង្កឲ្យរងរបួស ក្នុងនោះមានម្នាក់បានដាច់កជើងឆ្វេង ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ