ភ្នំពេញ ៖ Little Caesars Pizza ដែលជាហាងភីហ្សា រីកលូតលាស់លឿនបំផុតមួយក្នុងពិភពលោក បានបើកសម្ពោធជាផ្លូវការហាងទី៣ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅ Makro សែនសុខ ។ ការបើកដំណើរការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រីកម៉ាកយីហោនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបន្តវត្តមានកំពុងកើនឡើងរបស់ខ្លួននៅក្នុងទីផ្សារក្នុងស្រុក។

ពិធីសម្ពោធនេះ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព អ្នកឧកញ៉ា សៀ រិទ្ធី ស្ថាបនិកក្រុមហ៊ុន WorldBridge Group ដែលបន្តគាំទ្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យការពង្រីកម៉ាកយីហោអន្តរជាតិនៅកម្ពុជាទទួលបានជោគជ័យ។ ការចូលរួមរបស់គាត់បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូដ៏រឹងមាំរវាងក្រុមហ៊ុន Franchise និងសហគ្រាសក្នុងស្រុកដែលគួរឱ្យគោរពក្នុងការជំរុញកំណើនអាជីវកម្មប្រកបដោយនិរន្តរភាព។

កម្មវិធីនេះក៏មានការចូលរួមពីតំណាងមកពី Little Caesars International រួមទាំងលោក Ashok Lal អ្នកគ្រប់គ្រងម៉ាកយីហោនេះ រួមជាមួយនឹងអ្នកដឹកនាំធុរកិច្ចក្នុងស្រុក ដៃគូរ និងបងប្អូនអ្នកសារព័ត៌មាន ដោយមានពិធីកាត់ខ្សែបូ ដំណើរទស្សនកិច្ចក្នុងហាង និងប្រព័ន្ធផ្សព្វផ្សាយ ដែលទាំងអស់នេះមានគោលបំណងបង្ហាញពីចក្ខុវិស័យរយៈពេលវែងរបស់ម៉ាកយីហោភីហ្សានេះសម្រាប់ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីនោះ លោក អាហុក ឡាល់ មានប្រសាសន៍ថា «វាពិតជាគួរឱ្យរំភើបណាស់ដែលបានឃើញពីភាពកក់ក្តៅនៃ Little Caesars ត្រូវបានស្វាគមន៍នៅក្នុងប្រទេសកម្ពុជា។ ការបើកហាងទីបីរបស់យើងនៅ Makro Sen Sok គឺលើសពីការពង្រីក - វាជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការនាំយកគុណភាព ភាពងាយស្រួល និងតម្លៃដល់ប្រជាជនកម្ពុជា និង អតិថិជនទូទៅក្នងប្រទេស។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ពីដៃគូក្នុងស្រុករបស់យើង ជាពិសេសក្រុមហ៊ុន WorldBridge Group និងការជឿទុកចិត្តពីអតិថិជនរបស់យើង»។

តាមសេចក្ដីប្រកាព័ត៌មានរបស់ក្រុមហ៊ុន Little Caesars International បានបញ្ជាក់ថា ទីតាំងថ្មីនៅ Makro សែនសុខ ដើរតាមភាពជោគជ័យនៃហាងពីរដំបូងរបស់យីហោភីហ្សានេះ ហើយបម្រើជូនអតិថិជនក្នុងតំបន់ដែលកំពុងរីកចម្រើនដែលពោរពេញទៅដោយតម្រូវការ គ្រួសារ សិស្ស និស្សិត អ្នកជំនាញ និងអ្នកទិញទំនិញក្នុងផ្សារ Makro ដែលស្វែងរកអាហាររហ័ស តម្លៃសមរម្យ និងពេញចិត្ត។ Little Caesars ត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ពាក្យស្លោក HOT-N-READY® របស់ខ្លួន ដែលអនុញ្ញាតឱ្យអតិថិជនអាចរើសអាហារដែលទើបផលិតថ្មីៗដោយមិនរង់ចាំ។ វិធីសាស្រ្តនៃល្បឿន ភាពស៊ីសង្វាក់ និងតម្លៃរបស់វា បានធ្វើឱ្យវាក្លាយជាការពេញនិយមយ៉ាងឆាប់រហ័សនៅក្នុងវិស័យអាហារសេវាកម្មរហ័សដែលជាប្រកួតប្រជែងរបស់កម្ពុជា ។

ជាមួយនឹងហាងទី៣ នេះឥឡូវនេះបានបើកដំណើរការជាផ្លូវការហើយជារៀងរាល់ថ្ងៃចាប់ពីម៉ោង 10:00 ព្រឹកតទៅ ក្រុមហ៊ុន បានបញ្ជាក់ពីការវិនិយោគរយៈពេលវែងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយ៉ាងច្បាស់លាស់។ ទីតាំងបន្ទាប់គឺស្ថិតនៅផែនការរួចហើយ ដោយសារយីហោនេះបន្តបង្កើនវត្តមានរបស់ខ្លួននៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈដ៏រស់រវើករបស់ប្រទេស ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ